0
នៅព្រឹកថ្ងៃទី ៣១ ធ្នូ ២០១៨ វេលាម៉ោង ៨ និង ០០ នាទី លោកអនុសេនីយ៍ឯក គាំ ផល្លា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាំតាម៉ៅ បានដឹកនាំកម្លាំងចុះទៅផ្សព្វផ្សាយនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋចូលរួម ៣៥ នាក់ ស្រី ០៨ នាក់ ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋដែលបានចូលរួមនោះថា : កន្លងមកមានប្រជាពលរដ្ឋមួយចំនួនតូចបានត្អូញត្អែរចំពោះទុក្ខកង្វល់ដែលចោទជាបញ្ហាដូចជា អត្តសញ្ញាណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដែលបានទៅដាក់ពាក្យស្នើរពីប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លងមកមានភាពយឺតយ៉ាវ ឬធ្វើហើយមិនទទួលបានមកប្រើប្រាស់ដោយសារមានរយៈពេលយូរ មិនបានតាមតម្រូវការរបស់ប្រជាពលរដ្ឋសោះ ។ ចំណុចនោះគឺពួកគាត់មិនបានមកសួរនាំព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឬនគរបាលជំនាញឡើយ បែលជាគាត់ដើរនិយាយថាទាល់តែមានលុយទើបធ្វើបានលឿន និងមិនប្រាប់ពួកគាត់អ៊ីចឹងព្រោះកាតយល់ដឹងរបស់គាត់នៅកម្រិត ។
ពាក្យថាការយល់ដឹងនៅមានកម្រិតមិនមែនជាបញ្ហាទៀតឡើយ : បើយើងជាពលរដ្ឋដែលមានទុក្ខកង្វល់អំពីការស្នើសុំថតផ្តល់អត្តសញ្ញាណសញ្ជាតិខ្មែរហើយតែមិនទាន់ទទួលបានមកប្រើប្រាស់ ចំណែកសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ដែលបានស្នើសុំកន្លងមក ហេតុអីបានមិនទទួលបានយកប្រើប្រាស់ ? ត្រូវតែសួរនគរបាលប៉ុស្តិ៍រដ្ឋបាលយើងខ្ញុំ ឬជំនាញជាដាច់ខាត ដើម្បីទទួលបានព័ត៌មានជាក់លាក់ ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ចំពោះចំណុចទាំងនោះ គឺយើងបានធ្វើការផ្សព្វផ្សាយទៅដល់់ប្អូនប្រជាពលរដ្ឋពេលខ្លះមានការខ្វះសៀវភៅ ដោយមានបងប្អូនប្រជាពលរដ្ឋយើងច្រើនបានបំបែកគ្រួសារ ហើយប្រភេទសៀវភៅនេះមិនមានដាក់លក់នៅលើទីផ្សារឡើយ ទាល់តែក្រសួងបោះពុម្ពចេញមកប្រគល់មកឲ្យជំនាញស្នងការដ្ឋាននគរបាលខេត្ត ទើបជំំនាញខេត្តធ្វើការបែបមកស្រុកបានច្រើនពី ៥០ ទៅ ៦០ ក្បាល រួចស្រុកបែងចែកមកឃុំបានពី ៣ ទៅ ៥ ក្បាល នេះ ហើយជាហេតុដែលមិនអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានលឿន ។

បើចង់ជ្រាបកាន់តែច្បាស់បងប្អូនជាប្រជាពលរដ្ឋដែលមានទុក្ខកង្វល់ចោទជាបញ្ហាអំពី អត្តសញ្ញាណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ផ្ទាល់នោះអាចចូលទៅ Comment សួរនៅលើ Page អធិការដ្ឋាននគរបាលស្រុកមេមត់ ឬទូរស័ព្ទទៅលេខ : 088 5555 005 , 071 6244 448 ។ សូមអរគុណ!

Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.