កន្លងមកថ្មីៗនេះដែរ មានការផ្សាយយ៉ាងញឹកញាប់ពីអត្តសញ្ញាណបណ្ណដែលជិតបញ្ឈប់ការប្រើប្រាស់គឺអត្តសញ្ញាណបណ្ណគំរូចាស់ ហេតុដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៍មាន ហើយប្រញាប់រួសរាន់ទៅប្តូរយកគំរូថ្មី ។ បើតាមសេចក្តីអំពាវនាវរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសថ្ងៃទី ០៥ វិច្ឆិកា ២០១៨ ឱ្យដឹងថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម ៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
-ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
លិខិតដដែលបន្តថា ដើម្បីស្នើសុំអត្តសញ្ញាណបណ្ណគំរូថ្មី សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់៕
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមបងប្អូនអានលិខិតដែលចេញពីក្រសួងដូចខាងក្រោម ៖
Home
»
»Unlabelled
» អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់នឹងបញ្ឈប់ឲ្យមានការប្រើប្រាស់រយៈពេល ០២ ថ្ងៃខាងមុខនេះហើយ (សូមជួយស៊ែចាយបន្តផង)....!


Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.