ខ្ញុំបាទវរសេនីយ៍ឯក ហុង គឹមហឿន និងភរិយា ព្រមទាំងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាអ្នកស្រី និងក្រុមគ្រួសារសាច់ញាតិនៃពស និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ស៊ាន សុខុម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអ្នកស្រី និងក្រុមគ្រួសារញាតិមិត្តនៃសព ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ។
សារលិខិតចូលរួមរំលែកទុក្ខជូនចំពោះអ្នកស្រី កើត សុផាន្នី និងក្រុមគ្រួសារដែលកំពុងបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់.....!
ខ្ញុំវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ និងភរិយា ព្រមទាំងមន្ត្រីនគរបាលទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកមេមត់ មានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលនូវដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់លោកអនុសេនីយ៍ទោ ស៊ាន សុខុម អត្តលេខ ៤៨៥៦០ ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលរូង នៅវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃ អង្គារ៍ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មករា គ.ស ២០១៩ ។
ការទទួលមរណភាពរបស់លោកអនុសេនីយ៍ទោ ស៊ាន សុខុម គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ហើយក៏ជាការបាត់បង់មន្ត្រីនគរបាលដ៏ឆ្នើម ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះស ព្រមទាំងបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ។ ហើយលោកបានសាងស្នាដៃជាច្រើន ដែលបង្កើតជាគំរូវិរៈភាពគួរឲ្យស្ងប់ស្ញែងសម្រាប់មន្ត្រីយើងទទួលយកនូវបទពិសោធន៍ និងចំណេះដឹងដែលលោកមានមកអនុវត្តក្នុងការងារជូនអង្គភាពតទៅអនាគត ។
ខ្ញុំបាទវរសេនីយ៍ឯក ហុង គឹមហឿន និងភរិយា ព្រមទាំងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាអ្នកស្រី និងក្រុមគ្រួសារសាច់ញាតិនៃពស និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ស៊ាន សុខុម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអ្នកស្រី និងក្រុមគ្រួសារញាតិមិត្តនៃសព ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ។
ខ្ញុំបាទវរសេនីយ៍ឯក ហុង គឹមហឿន និងភរិយា ព្រមទាំងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាអ្នកស្រី និងក្រុមគ្រួសារសាច់ញាតិនៃពស និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ស៊ាន សុខុម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអ្នកស្រី និងក្រុមគ្រួសារញាតិមិត្តនៃសព ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ។



Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.