នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ០៥ នាទី នៅលើផ្លូវ អភិវឌ្ឍន៍ក្រាលកៅស៊ូគីឡូម៉ែត្រលេខ៣៨ ស្ថិតនៅភូមិឈេីខ្លឹម ឃុំរំចេក ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ បង្ករឲ្យមានភាពភ្ញាក់ផ្អើរ ។
យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ៖ ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខៀវបេីកបរឆ្លងផ្លូវ
ពីត្បូងទៅជើងដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូម៉ាកវ៉េវឆ្លាមពណ៌ក្រហមបុកពេញទំហ៊ឹងតែម្តង ។
ព័ត៌មានដែលនគរបាលយើងបានចុះដល់កន្លែងកើតហេតុនោះបានឲ្យដឹងទៀតថា ៖ ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានស្លាកលេខបេីកបរដោយឈ្មោះ វិត អុីន ភេទ ប្រុស អាយុ៦៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ (របួសធ្ងន់) ខេត្តត្បូងឃ្មុំ ។ ចំណែកឯម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ អាន សុខណាន ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល)។
បច្ចុប្បន្នម៉ូតូខូចខាតទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរណ៍បានបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ចំពោះអ្នករបួសទាំង ០២ នាក់ខាងលេី ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ៕
រូបភាព ៖ សូរិយា០៧
អត្ថបទ ៖ កូនដំរីស្រុក
Home
»
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍
» ផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូស្អាត ដែលធ្វើឲ្យយើងធ្វើដំណើរបានស្រួល មិនត្រូវការឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះសូមបើកបរដោយគោរពនូវច្បាប់ចរាចរណ៍ ...........!



Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.