0
នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពី របៀបរបបធ្វើការងារ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។ ព្រមទាំងបានធ្វើការផ្សព្វផ្សាយការងារបន្ទាន់សម្រាប់យកទៅអនុវត្តន៍ក្នុងតួនាទីភារកិច្ចការងារនគរបាលសហគមន៍ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដែលមានការចូលរួមពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ ។
ក្នុងកិច្ចប្រជុំនោះលោកអធិការបានសង្កត់ធ្ងន់ថា ៖ ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរូបណាមួយ លាក់នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាននៃឃុំខ្លួនគ្រប់គ្រងបានន័យថារួមគំនិតជាមួយជនល្មើស ហើយត្រូវទទួលទោសទៅតាមនីតិវិធីនៅមុខតុលការដោយខ្លួនឯង ។ ហើយលោកបានបញ្ជាក់បន្ថែមទៀតថា គ្រប់ប៉ុស្តិ៍ទាំងអស់ដែលមានកម្លាំងគ្រប់គ្រាន់ត្រូវចេះបែងចែកកម្លាំងប្រចាំការធ្វើការនៅប៉ុស្តិ័ និងការល្បាតលើភូមិសាស្ត្រងាយរងគ្រោះដែលឧស្សាហ៍កើតមានករណី ធាក់យកម៉ូតូ លួចកាច់សោរម៉ូតូ និងលួចទ្រព្យសម្បត្តិផ្សេងៗ ។

លោកបានបន្តទៀតថា ៖ ចំពោះប៉ុស្តិ៍មានការខ្វះកម្លាំងត្រូវរាយការណ៍ជូនមកអធិការដើម្បីមានវិធានដាក់កម្លាំងអន្តរាគមន៍ពីអធិការដ្ឋាននគរបាលស្រុកមេមត់ ក្នុងជួយល្បាតទៅតាមភូមិសាស្ត្រងាយរងគ្រោះឃុំនោះ ជាការចូលរួមកាត់បន្ថយបទល្មើសដែលកើតមានឡើង ។ ហើយវាធ្វើឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបាននៅប៉ុស្តិ៍ចាំទទួលបងប្អូនប្រជាពលរដ្ឋដែលគាត់មករកនូវការផ្តល់សេវាដូចជា សៀវភៅស្នាក់នៅ (ក២) ឬសៀវភៅគ្រួសារ (ក៤) ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានទាន់ពេលវេលា ៕

Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.