ថ្ងៃទី ២៧ ធ្នូ ២០១៨ វេលាម៉ោង ១០ និង ៣០ នាទី នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផូ សាម៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថាមានករណីលួចឌីណាម៉ូ ០១ គ្រឿង កម្លាំង១៦សេះ ពណ៌ខ្មៅ.ស ផលិតនៅប្រទេសអ៉ីតាលី ដែលដាក់ក្នុងរោងចាំចំការម្រេច ស្ថិតក្នុងភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងនគរបាលយើងបានបើកកិច្ចប្រតិបត្តិការណ៍ស្រាវជ្រាវរហូតបានកំណត់មុខសញ្ញាសង្ស័យម្នាក់មានឈ្មោះ ហុង សាមី ហៅ ភី ឬមី ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីឈានទៅដល់ការឃាត់ខ្លួន និងឆែកឆេរនៅផ្ទះរបស់ជនសង្ស័យនោះ លោកអធិការនគរបាលស្រុកមេមត់ បានសយោបល់ពីលោកឧត្តមស្នងការ ខេត្តត្បូងឃ្មុំ និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
ដោយមានការឯកភាពពីឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញនគរបាលយុត្តិធម៌យើងចុះទៅដល់ផ្ទះចំការរបស់ជនសង្ស័យឈ្មោះ ហុង សាមី ហៅ ភី ឬមី បានធ្វើការឆែកឆេររកឃើញមានឌីណាម៉ូចំនួន ០២ គ្រឿង អាគុយម៉ាកហ្ស៊ីប៉េ (JP) និងនៅលើខ្លួនឃើញមានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ធំ រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
យោងតាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហុង សាមី ហៅ ភី ឬមី ថា ៖ ខ្លួនបានធ្វើសកម្មភាពលួចជាមួយឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំពោះថ្នាំញៀន ០១ កញ្ចប់ធំ នោះខ្លួនបានទិញពីឈ្មោះ ចាប វ៉េត ភេទប្រុស រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងតម្លៃ ១៥០.០០០៛ កាលពីព្រឹកថ្ងៃទី ២៧ ធ្នូ ២០១៨ នៅចំណុចវាលស្រែស្ថិតក្នុងភូមិ.ឃុំនោះ ។ ទទួលបានចម្លើយសារភាពភ្លាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូង ចុះទៅធ្វើការឃាត់ខ្លួន និងនាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ និងថ្នាំញៀន ០១ កញ្ចប់ធំ ត្រូវបាននគរបាលយុត្តិធម៌ និងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារតាមនីតិវិធី ដោយយោងតាមចម្លើយសារភាព និងវត្ថុតាងដែលយើងដកហូតចំពោះ ៕
រូបភាព ៖ សូរិយា០៩
អត្ថបទ ៖ កូនដំរីស្រុក
Home
»
»Unlabelled
» នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងបន្តឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿនញៀន ដោយឆែកឆេរឃើញថ្នាំញៀន ០១ កញ្ចប់......!





Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.