0
នគរបាលប៉ុស្តិ៍រដ្ឋបាលដារ បានទទួលព័ត៌មានពីលោកមេភូមិដារកណ្តាល ថាមានករណីធ្វើអត្តឃាត ដោយចង-កសម្លាប់ខ្លួន ដែលជនរងគ្រោះមានឈ្មោះ ម៉ៅ សុភក្រ័ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិកណ្តាលកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៧ និង ០០ នាទីព្រឹក ថ្ងៃទី ២៨ ធ្នូ ២០១៨ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរប៉ុស្តិ៍រដ្ឋបាលដារ បានសហការជាមួយកម្លាំងជំនាញពិនិត្យ និងវិភាកកន្លែងកើតហេតុ ចុះដល់គេហដ្ឋាននៃកន្លែងហេតុដើម្បីពិនិត្យ និងស្រាវជ្រាវដោយសង្ស័យមានការពាក់ព័ន្ធករណីឃាតកម្ម ។

ខណៈពេលកម្លាំងយើងចុះទៅដល់កន្លែងកើតហេតុនោះ បានទទួលព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ទឹម ស៊ាងអ៉ឹម អាយុ ៤២ ឆ្នាំ ជាតិខ្មែរ ត្រូវជាម្តាយបង្កើតថា កូនរបស់គាត់តែតែងសង្ងំនៅក្នុងបន្ទប់ និងជាអ្នកប្រើប្រាស់គ្រឿងញៀនដល់មានសតិមិនប្រក្រតី ហើយដើរលេងមិនសូវចូលផ្ទះ ឯពួកគាត់ជាឳពុកម្តាយក៏មិនសូវចិត្តទុកដាក់ ឬចាប់អារម្មណ៍ថាកូនរបស់ខ្លួនចេញចូលផ្ទះពេលណាឡើយ ។

ស្ត្រីដែលត្រូវជាម្តាយជនរងគ្រោះបានប្រាប់បន្ថែមទៀតថា ៖ នៅវេលាម៉ោង ០២ និង ០០ នាទី រំលងអាធ្រាត្រ ថ្ងៃទី ២៨ ធ្នូ ២០១៨នោះ បានក្រោកបត់ជើងតូចក៏ប្រទះឃើញកូនប្រុសខ្លួនចង-កសម្លាប់ខ្លួននឹងក្រមាជាប់ជាមួយនឹងធ្នឹមកណ្តាលរោងបាយក្រោយផ្ទះបង្ករឲ្យមានភាពភ្ញាក់ផ្អើរ រួចនាំគ្នាកាត់ក្រមានោះលើកសពចុះរៀបចំបុណ្យតាមប្រពៃណីសាសនា ។

ក្រោយពីមានការពិនិត្យស្រាវជ្រាវ និងការបំភ្លឺរបស់ម្តាយជនរងគ្រោះ កម្លាំងយើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចង-កសម្លាប់ខ្លួន គឺមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។


Next
Newer Post
Previous
This is the last post.

Post a Comment

Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.