ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៩ : ២០ នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២-២១៣ ស្ថិតនៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តដែលបង្កឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ឯម្នាក់ទៀតរបួសធ្ងន់បញ្ជូនសង្រ្គោះបន្តរនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
បើយោងតាមកន្លែងកើតហេតុសមត្ថកិច្ចយើងបានឲ្យដឹងថា ៖ ម៉ូតូម៉ាកអ៉ឹមអេសអុិច (MSX) ពណ៌សរ បេីកបរពីទិសខាងលិចទៅទិសខាងកេីត បេីកបរដោយប្រេីប្រាស់ល្បឿនយ៉ាងលឿង ដោយគ្មានភ្លេីងសំរាប់បំភ្លឺ លុះបេីកបរដល់ចំណុចកេីតហេតុបានបុករថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បេីកបរពីទិសខាងលិចទៅទិសខាងកេីតចំពីក្រោយពេញទំហឹងតែម្ដង ។ ក្រោយកើតហេតុរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបេីកបរ ក្រោយពេលកេីតហេតុបេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់ ។
សមត្ថកិច្ចយើងបានដឹងបន្ថែមទៀតថា ៖ ម៉ូតូម៉ាកអិមអេសអុិច(MSX) ពណ៌ស បេីកបរដោយឈ្មោះ ឡុង ឌី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពេីលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់) និងរួមដំណើរឈ្មោះ ឈាង ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពេីលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។
បច្ចុប្បន្នសាកសពឈ្មោះ ឡុង ឌីន ត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីសាសនា ។ អ្នករបួសឈ្មោះ ឈាង ដារ៉ូ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្តរនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ចំណែកឯម៉ូតូចំនួន០១គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី។



Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.