កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានសហការជាមួយនឹងកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ ជាប់ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមចាំចំការកៅស៊ូ ខាងកើតភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូឃ្មុំ តាមរយៈដីការបស់តុលាការខេត្តត្បូងឃ្មុំ ថ្ងៃទី ១៤ មករា ២០១៩ វេលាម៉ោង ១០ និង ៣៣ នាទី ។
ខណៈពេលកម្លាំងយើងបានចុះទៅដល់ចំណុចខាងលើបានឃើញជនសង្ស័យឈ្មោះ សេក មី ហៅមី ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមុខសញ្ញាមានឈ្មោះក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៧ ចុះថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ របស់លោក សុខ លី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ ជាប់ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិពន្លាំ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨ ។
ហើយក្នុងកិច្ចសហការនៃការអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យនោះកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ីម ឌី ហៅខ្មៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកំពុងជ្រកនៅក្នុងខ្ទមចាំចំការកៅស៊ូខាងលើនោះ ដោយឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន ០៩ កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរចម្លើយ ។
បច្ចុប្បុន្នជនសង្ស័យទាំងពី រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន ០៩ កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចយើងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធីច្បាប់ ដោយយោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតចំពោះមុខ ៕
អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយា០៩
Home
»
ព័ត៌មានគ្រឿងញៀន
» នគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានសហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន ចុះអនុវត្តដីកាបង្គាប់ឲ្យខ្លួនជនសង្ស័យម្នាក់ជាប់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន .................!




Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.