ដើម្បីធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អធិការដ្ឋាននគរបាលស្រុកមេមត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្តារួសរាន់ ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តារទីតាំងដូចខាងក្រោម៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
-ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬ
-ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
សាមីខ្លួនត្រូវភ្ជាប់ជាមួយនូវឯកសារដូចជា ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ អធិការដ្ឋាននគរបាលស្រុកមេមត់ សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ចូលរួមតាមសេចក្តីអំពាវនាវនេះ។ ពត៌មានលំអិត : សូមទំនាក់ទំនងមកជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ តាមរយៈទូរស័ព្ទលេខៈ ០៨៨ ៥៥៥៥ ០០៥ . ០៩៧ ៧៧៨ ០០៤៧ . ០៨៨ ៦២៤៤ ៤៤៨ ។
បញ្ជាក់ : ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ការកែតម្រូវអក្ខរាវិរុទ្ធ និងការបាត់បង់ ឬខូច ស្នើសុំបោះពុម្ភថ្មី គឺមិនតម្រូវឲ្យមានការបង់ប្រាក់ និងធ្វើជារៀងរាល់ថ្ងៃ ។ សូមអរគុណ!!!
Home
»
ព័ត៌មានផ្សេងៗ
» ដើម្បីធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អធិការដ្ឋាននគរបាលស្រុកមេមត់សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមកបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី





Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.