នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ រ័ត្ន ចាន់សារ៉ាត អធិការរងទទួលផែនសេនាធិការ តំណាងលោកវរសេនីយ៍ឯក ហុង គឹមហឿន និងសហការី បានចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និងវិញ្ញាណក្ខ័ន្ធសពលោកអនុសេនីយ៍ទោ ស៊ាន សុខុម អត្តលេខ: ៤៨៥៦០ ឋាន:នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលរូង អធិការដ្ឋាននគរបាលស្រុកមេមត់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណ:ភាពក្នុងជន្មាយុ ៥៤ ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ១៥ និង ០០ នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ។
សពរបស់លោកត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅភូមិទី១ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ជាមួយនឹងការអញ្ជើញចូលរួបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និងវិញ្ញាណក្ខ័ន្ធសពលោកអធិការរងទទួលផែនសេនាធិការ និងសហការី បាននាំមតិផ្តាំផ្ញើពីលោកអធិការជាសាររំលែកទុក្ខយ៉ាងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិកន្លងមក រួចអុជធូបបួងសួងឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ ។
ស្ថិតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ អធិការរងបាននាំយកនូវថវិការបស់អធិការដ្ឋានគរបាលស្រុកមេមត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ សរុបចំនួន២,០០០,០០០រៀល ប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
Home
»
»Unlabelled
» តំណាងលោកវរសេនីយ៍ឯក ហុង គឹមហឿន និងសហការី បានចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និងវិញ្ញាណក្ខ័ន្ធសពលោកអនុសេនីយ៍ទោ ស៊ាន សុខុម នាយរងប៉ុស្តិ៍ ...!



Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.