នៅព្រឹកថ្ងៃទី ០១ មករា ២០១៩ នេះ លោកអធិការនគរបាលស្រុកមេមត់ បានប្រកាសតាមចាប់ខ្លួនជនល្មើសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មានឈ្មោះ នី រ៉សាត ហៅ ពៅ អាយុ ២៨ ឆ្នាំ ជាតិខ្មែរ-ឥស្លាម មានលំនៅឋានភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ការប្រកាសតាមរកចាប់ខ្លួននេះយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៥ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៨ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកការស៊ើបសួរ និងដាក់ឲ្យពិនិត្យលើឈ្មោះនេះពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ បទល្មើសព្រហ្មទ័ណ្ឌមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ សូមបញ្ជាក់ជូនថា ៖ ចំពោះសាធារណៈជនរូបណាមួយដែលបានឃើញជនសង្ស័យមានភិនភាគដូចក្នុងរូបនេះ និងបានដឹងពីកន្លែងលាក់ខ្លួន សូមជួយរាយការណ៍មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់យើងខ្ញុំ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះមកផ្តន្ទាទោសតាមនីតិវិធី តាមរយៈលេខទូរស័ព្ទ ៖ 097 77 80 047 , 077 77 09 77 ហើយយើងខ្ញុំនឹងមានរង្វាន់លើកទឹកចិត្តជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច ។




Post a Comment
1 comments:
good
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.